សម្ព័ន្ធខ្មែរ

អរគុណដែលបានចូលមកទីនេះ!

អាចោរសៀមចង្រៃ ពេលណាទើបវាឈប់ស្រេកឃ្លានទឹកដីខ្មែរទៀត? ខែ​ឧសភា 15, 2009

Filed under: ពត៌មាន — សម្ព័ន្ធខ្មែរ @ 5:18 ព្រឹក
Tags:

មន្ត្រី​ព្រំដែន​ខ្មែរ៖ ការ​អះអាង​របស់​ថៃ​អាច​ធ្វើ​ឲ្យ​ខូច​គម្រោង​បោះ​បង្គោល​ព្រំដែន

2009-05-14

មន្ត្រី ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​អះអាង​របស់​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ កំពុង​តែ​ធ្វើ​ឲ្យ​ខូច​នូវ​គម្រោង​ឈាន​ទៅ​មុខ​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ រវាង​ខ្មែរ​-ថៃ ដែល​គេ​បាន​ព្រមព្រៀង​ថា នឹង​ចាប់​ផ្តើម​នា​ពេល​ឆាប់ៗ​នេះ។

RFA File/Savyuth

ទាហាន​ខ្មែរ​ដើរ​ល្បាត​នៅ​តំបន់​ប្រឈម​មុខ​ប្រដាប់​អាវុធ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១៣ តុលា ២០០៨។

ប្រតិកម្ម​ដោយ​ខឹង​សម្បា​យ៉ាង​ខ្លាំង​នេះ គឺ​នៅ​ក្រោយ​ពេល​ដែល​កាសែត​ឈ្មោះ The Nation បាន​ចុះ​ផ្សាយ​ថា ថៃ​បាន​អះអាង​ថា តំបន់​ដែល​រង​ការ​ឆាប​ឆេះ​កាល​ពី​ថ្ងៃ​ប៉ះ​ទង្គិច​គ្នា​នោះ ជា​របស់​ថៃ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​បដិសេធ​ច្រានចោល​ចំពោះ​សម្ដី​នោះ​ថា តំបន់​ផ្សារ​និង​ភូមិ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ខាង​ក្រោម​ប្រាសាទ​ ព្រះ​វិហារ​គឺ​ជា​ទឹក​ដី​ខ្មែរ​ដោយ​មិន​ស្រពេច​ស្រពិល​ទេ ដោយ​យោង​ទៅ​លើ​ផែនទី​ផ្លូវការ​ដែល​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ពីរ​កំពុង​ប្រើ​ប្រាស់​ក្នុង​ការ​វាស់​ខ័ណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​ គឺ​ផែនទី​របស់​គណៈកម្មការ​ចម្រុះ​បារាំង​-សៀម ធ្វើ​ឡើង​បន្ទាប់​ពី​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​ភស្តុតាង​សំខាន់​គឺ​យោង​ទៅ​តាម​សាលក្រម​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ដែល​បាន​កាត់​ឲ្យ​កម្ពុជា​ឈ្នះ​ក្តី។

លោក វ៉ា គឹមហុង ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «សំអាង​លើ​ផែនទី​ដង​រែក ដែល​ជា​ផែនទី​ឧបសម្ព័ន្ធ​មួយ ដែល​ដាក់​ប្រាសាទ​ព្រះវិហារ តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​ទឹក​ដី​ខ្មែរ ក្រោម​អធិបតីភាព​ខ្មែរ ដូច្នេះ វា​ច្បាស់​ណាស់ វា​គ្មាន​អី​នឹង​ស្រពេច​ស្រពិល​អី រឿង​អី​ថៃ​រំលោភ​យក​ទឹក​ដី​យើង​នៅ​ពេល​នេះ វា​មិន​សម គួរ​តែ​ថៃ​គោរព​ច្បាប់ គោរព​សាលក្រម​តុលាការ​ក្រុង​ឡាអេ ដែល​បញ្ជាក់​រួច​ហើយ»

ជាមួយ​គ្នា​នឹង​ប្រតិកម្ម​ខឹង​សម្បា​នេះ ពល​ទាហាន​ខ្មែរ​និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តំបន់​នោះ​ក៏​បាន​សម្ដែង​ការ​ អន់​ចិត្ត​ស្រដៀង​គ្នា​នេះ​ដែរ។

អ្នកស្រី កុត ណាវី ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​រស់នៅ​ក្នុង​ភូមិ​ខាង​ក្រោម​ប្រាសាទ​ព្រះ ​វិហារ​តាំង​ពី​ឆ្នាំ​១៩៩៨ មក​ម្ល៉េះ បាន​រៀបរាប់​ថា បន្ទាប់​ពី​ទីនោះ​ត្រូវ​អតីត​ទាហាន​ខ្មែរ​ក្រហម​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​ គឺ​សុទ្ធ​តែ​គ្រាប់​មីន​កប់​ក្រោម​ដី និង​ក្រោយ​មក ទាហាន​រដ្ឋាភិបាល​បាន​បោស​សំអាត​មីន ទើប​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​មក​រស់​នៅ ហើយ​ទាហាន​ខ្មែរ​បាន​បោះ​ទីតាំង​នៅ​ខាង​មុខ​ទៅ​ទៀត ដែល​គាត់​ធ្លាប់​ឃើញ​តែ​ថៃ​មក​សុំ​ខ្មែរ​ចូល​មើល​ប្រាសាទ​ប៉ុណ្ណោះ ៖ «ទឹក​ដី​ខ្មែរ​ហ្នឹង​ហើយ បាន​ខ្មែរ​នៅ​បាន បើ​ដី​ថៃ ថៃ​ម៉េច​ឲ្យ​យើង​នៅ​ដោយ​សុខ​ស្រួល»

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មួយ​រូប​ដែល​បាន​ទៅ​បោះ​ស្នាក់ការ​នៅ​ខាង​ ក្រោម​ប្រាសាទ​ព្រះវិហារ​នៃ​តំបន់​ផ្សារ​តាំង​ពី​ឆ្នាំ​២០០១ បាន​មាន​ប្រសាសន៍​ថា គាត់​ប្រាកដ​ទីនោះ​ជា​ទឹក​ដី​ខ្មែរ ៖ «ថៃ​មក​ទិញ​សំបុត្រ មក​ទស្សនា​ប្រាសាទ​យើង។ មន្រ្តី​របស់​វា​មាន​ធម្មតា​បន្តិច​បន្តួច»

សូម​បញ្ជាក់​ថា ទំនាស់​ព្រំដែន​ប្រឈម​មុខ​គ្នា​ជា​ថ្មី បាន​កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ទៅ​ ក្នុង​បញ្ជី​បេតិក​ភណ្ឌ​អន្តរជាតិ​នៅ​ក្នុង​ការ​ស្វែងរក​ការ​ថែ​រក្សា​ពី​ ពិភពលោក​ហើយ ដោយសារ​ទំនាស់​នេះ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់​ប្រាសាទ បាន​ផ្ទុះ​ឡើង​ចំនួន ៣​ដង​រួច​មក​ហើយ ដែល​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ បណ្តាល​ឲ្យ​ទាហាន​ថៃ​បាន​បាញ់​ផ្លោង​ឆេះ​ផ្សារ​និង​ផ្ទះ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ជា ២៥០​ខ្នង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា​កន្លង​មក ហើយ​ក៏​បាន​នាំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ទាមទារ​សំណង ចំនួន​ជាង​ពីរ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

RFA

 

5 Responses to “អាចោរសៀមចង្រៃ ពេលណាទើបវាឈប់ស្រេកឃ្លានទឹកដីខ្មែរទៀត?”

  1. Samady KS Says:

    កុំ​ទៅ​ឆ្ងល់​ច្រើន ចោ​នៅ​តែ ជា​ចោរ ចឹង? បើ​វា​លួច​បាន​ម្តង​វា​នឹង​លួច​ទៀត​ជា​មិន​ខាន​ទេ សំ​ខាន់​នោះ​អោយ​តែ យើង​ចេះ​ការ​ពារ​ទោ​វាបាន​ហើយ រួប​រួម​គ្នា​ការ​ពា​របស់​ដែល​យើង​មាន

  2. sichoeun Says:

    ពួកអាចោរសៀមចង្រៃ​​វានឹងរលំរលាយឆាប់ហើយ​​ លិនស្អប់វាខ្លាំងណាស់​

  3. ពួកអាចោរសៀមនេះ​ វាមិនដែលទទួលស្គាល់ការពិតទេ តាំងពីដើមមក។ បើវាចេះទទួលស្គាល់នោះ មិនមានវាមានដីប៉ុណ្ណឹងទេ។

  4. Posoky Says:

    កាលណាបានមានគេសសេរថា៖ អាចោរយួនចង្រៃ ពេលណាទើបវាឈប់ស្រេកឃ្លានទឹកដីខ្មែរទៀត? ពេលណាវាឈប់ចូលដីខ្មែរ អត់ច្បាប់ទៀត?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s