សម្ព័ន្ធខ្មែរ

អរគុណដែលបានចូលមកទីនេះ!

អាជ្ញាធរ​ខែត្រ​បន្ទាយមានជ័យ​រក​វិធី​ប្រមូល​អ្នក​ញៀន​ថ្នាំ​ចូល​ក្នុង​មណ្ឌល​កែប្រែ​វិញ ខែ​មេសា 21, 2009

Filed under: ពត៌មាន — សម្ព័ន្ធខ្មែរ @ 3:28 ព្រឹក
Tags: ,

ដោយ សុផល មុន្នី
2009-04-20

អាជ្ញាធរ ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​កំពុង​រិះរក​យុទ្ធវិធី​ដើម្បី​ប្រមូល​អ្នក​ញៀន​ ថ្នាំ​ចំនួន​២០​នាក់​ដាក់​ចូល​ក្នុង​មណ្ឌល​កែប្រែ​វិញ បន្ទាប់​ពី​ក្រុម​អ្នក​ញៀន​គ្រឿង​ញៀន​ទាំង​នោះ​បាន​នាំ​គ្នា​សំរុក​ហែក​របង​ ចេញ​ពី​មណ្ឌល​កែប្រែ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មេសា។

លោក​ឧត្តមសេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មេសា ថា ៖ «ឥឡូវ ​ហ្នឹង​យើង​កំពុង​ប្រជុំ​ដើម្បី​ពិភាក្សា​រក​វិធានការ​ណា​ដើម្បី​ទៅ​ប្រមែ​ ប្រមូល​បង​ប្អូន​នោះ​ត្រឡប់​មក​វិញ ព្រោះ​យើង​មាន​បញ្ជី​មាន​ឈ្មោះ​និង​ស្រុក​កំណើត​របស់​គាត់​អស់​ហើយ»។

កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មេសា មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ អ្នក​សេព​គ្រឿង​ញៀន​២០​នាក់​នៅ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ស្ថិត​ក្នុង​ឃុំ​ទឹកថ្លា ស្រុក​សេរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បាន​នាំ​គ្នា​សំរុក​ហែក​របង​មណ្ឌល​ចេញ។

ចុង​ភៅ​នៅ​ក្នុង​មណ្ឌល​ឈ្មោះ សារិ សារ៉ូ អាយុ​៦២​ឆ្នាំ បាន​រៀបរាប់​ពី​សកម្មភាព​អ្នក​គេច​ចេញ​ពី​មណ្ឌល​យ៉ាង​ដូច្នេះ​ថា ៖ «វា ​រត់​ចេញ ប៉ូលិស​ចាំ​មុខ​ទ្វារ​បើក​ចេញ… ដល់​វា​ចេញ​មក​បាន​វា​រុញ​ច្រាន​ទ្វារ ធាក់​ទ្វារ ចាប់​ច្របាច់​ក​ប៉ូលិស រត់​បណ្តោយ រត់​បែក​សំពោង​បណ្ដោយ… ប៉ូលិស​ម្នាក់​ឯង»។

លោក ផ្លុង ឃាន ប្រធាន​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​មិន​អាច​សុំ​ការបញ្ជាក់​ជុំវិញ​បញ្ហា​ ខាង​លើ​នេះ​បាន​ទេ ប៉ុន្តែ​តាម​ប្រសាសន៍​លោក​ឧត្តមសេនីយ៍​ត្រី ហ៊ុន ហ៊ាន គឺ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ដាក់​កម្លាំង​ប៉ូលិស​១៥​នាក់​ចែក​វេន​ គ្នា​យាម​ការពារ​នៅ​គ្រា​នោះ។

លោក​បន្ត​ថា ក្រុម​អ្នក​ញៀន​ថ្នាំ​៣០​នាក់​បាន​មក​នៅ​ក្នុង​មណ្ឌល​កែប្រែ​អស់​រយៈពេល​៦​ ទៅ​៧​ខែ​ហើយ ហើយ​ថា​ការនាំ​គ្នា​រត់​ចេញ​នេះ​ទំនង​ជា​ដោយសារ​តែ​ពួក​គេ​ចង់​ចូលរួម​ កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

អ្នក​រត់​ចេញ​ពី​មណ្ឌល​ម្នាក់​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា មូលហេតុ​ដែល​ពួក​គេ​នាំ​គ្នា​សំរុក​ចាកចេញ​ដោយសារ​ពួក​គេ​មិន​អាច​ទ្រំា​នឹង ​អំពើ​ទារុណកម្ម​នៅ​ទី​នោះ​បាន ៖ «គេ​វ៉ៃ​ពេក ពេល​យើង​ចូល​ទៅ​គេ​វ៉ៃ​ប្រហែល​១៥​ដំបង អត់​ដឹង! ចូល​ទៅ​គេ​ថា​បង់​ពន្ធ ចូល​ទៅ​គេ​វ៉ៃ។ ខ្ញុំ​ចូល​បាន​៧​ខែ​ជាង​ហើយ ថ្ងៃ​ណា​ទៅ​គេ​យក​ទៅ​ចង​ក្នុង​បង្គន់ វ៉ៃ​ក្នុង​បង្គន់ យើង​សន្លប់ ចាក់​ទឹក…»។

មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​គឺ​ជា​មណ្ឌល​អប់រំ​កែប្រែ​មួយ​របស់​ រដ្ឋាភិបាល​ក្នុង​ចំណោម​មណ្ឌល​១៤​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថា​មណ្ឌល​កែប្រែ​ខាង​លើ​កន្លង​មក​ក៏​ធ្លាប់​មាន​អ្នក​រត់​ចេញ​ជា​ ញឹកញាប់​ដែរ ប៉ុន្តែ​មិន​មាន​ចំនួន​ច្រើន​ដូច​លើក​នេះ​ទេ។

យោង​តាម​ប្រសាសន៍ លោក ម៉ឹក ដារ៉ា អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន គឺ​ថា​មាន​អ្នក​ញៀន​ថ្នាំ​ទូទាំង​ប្រទេស​កម្ពុជា​ចំនួន​៦៥០០​នាក់ ហើយ​ក្នុង​មណ្ឌល​កែប្រែ​ទាំង​១៤​មណ្ឌល​អាច​ទទួល​បាន​ចំនួន​អ្នក​ញៀន​ថ្នាំ​ បាន​តែ​១២០០​ទៅ​១៣០០​នាក់​ប៉ុណ្ណោះ៕

RFA

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s