សម្ព័ន្ធខ្មែរ

អរគុណដែលបានចូលមកទីនេះ!

អាប់​ភី​ស៊ីត លើក​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​កម្ពុជា​ហាម​ពលរដ្ឋ​កុំ​ឱ្យ​ទៅ​បាងកក​ ខែ​មេសា 17, 2009

Filed under: ពត៌មាន — សម្ព័ន្ធខ្មែរ @ 8:21 ព្រឹក
Tags: ,

ភ្នំពេញ: នាយករដ្ឋមន្ត្រី​ថៃ លោក​អាប់​ភី​ស៊ីត វិចា​ជីវ៉ា (Abhsit Vejjajiva) បាន​លើក​ពេល​មក បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៨​ខែ​មេសា​នេះ ដោយសារតែ​សភាពការណ៍ នៅ​ទីក្រុង​បាងកក មាន​ភាព​តានតឹង និង​ធ្លាក់ចុះ​ទៅ​ក្នុង​ការប្រកាស​អាសន្ន​មួយ​មិន​មាន​ការ​កំណត់​ពេល ច្បាស់លាស់​នោះ​។ ជាមួយគ្នានេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ដល់​ប្រ ជា​ពលរដ្ឋ​កម្ពុជា​ទាំងអស់ កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក និង​តំបន់​ទីក្រុង​ជុំវិញ​ទីក្រុង​បាងកក ប្រទេស​សៀម ដោយ​មូលហេតុ​តំបន់​ទាំងនោះ កំពុង​ស្ថិតក្នុង​ភាព​ពុំ​មាន​សុវត្ថិភាព​។​
​ ​លោក​កុយ គួង អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ បាន​និយាយថា​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែ​មេសា​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន លើក​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៨​មេសា​។​
​ ​សេចក្តីបញ្ជាក់​នេះ លោក​កុយ គួង បាន​និយាយ​យោង​ទៅ​លើ​កំណត់​ទូត​របស់​ស្ថានទូត​ថៃ​ប្រចាំ នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ផ្ញើ​ចំពោះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុងអំឡុងពេល បុណ្យចូលឆ្នាំ​ខ្មែរ​។​
​ ​ទាក់ទង​ទៅនឹង​មូលហេតុ​នៃ​ការលើក​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោកគួ​ង​បាន​និយាយ ថា ក្នុង​កំណត់​ទូត​របស់​ស្ថានទូត​ថៃ​មិន​មាន​បញ្ជាក់​អំពី​មូលហេតុ​ឡើយ តែ​គេ​គ្រាន់​តែ​សំដែង​នូវ​ការសោកស្តាយ និង​សន្យា​កំណត់​ពេលវេលា​ជាមួយ​គ្នា​នៅពេល​ក្រោយ​។ ទោះជា​យ៉ាងណា លោក​បាន​វាយតម្លៃ​ថា ការលើក​ពេលនេះ គឺ​វា​ស្របពេល​គ្នា​ទៅ​នឹង​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​ភាពអាសន្ន​នៅ​ទី ក្រុង​បាងកក ដោយសារតែ​សភាពការណ៍​ដ៏​តានតឹង និង​ការ​ប្រឈម​រវាង​ក្រុម​ថៃ​អាវ​ក្រហម ជាមួយ​ក្រុម ថៃ​អាវ​លឿង​។​
​ ​ជាមួយគ្នានេះដែរ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​ចេញ​សេចក្តីប្រកាស ព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​១៣​ខែ​មេសា​កន្លងមកនេះ ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ កុំ ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក និង​តំបន់​ទីក្រុង​ជុំវិញ​ទីក្រុង​បាងកក ដោយ​មូលហេតុ​តំបន់​ទាំងនោះ កំពុង​ស្ថិតក្នុង​ភាព​ពុំ​មាន​សុវត្ថិភាព​។ បើ​ប្រជាពលរដ្ឋ​កម្ពុជា​ណា ដែល​កំពុង​ស្ថិតនៅ​កន្លែង​កើតហេតុ​ហើយ មាន​បញ្ហា សូម​ទាក់ទង​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក តាម​លេខ​ទូរស័ព្ទៈ​១)​លោក​សេង លី​ណា​(​លេខា​ទី​១) (៦៦)៨៦៦ ៤៩០ ៩៧០ និង​២)​លោក​សូរ ប៊ុណ្ណា​(​លេខា​ទី​២) (៦៦)៨៥១ ១៣៤ ៧៧៩​។​
​ ​លោក​គួង បានបញ្ជាក់​ថា សេចក្តីប្រកាស​ព័ត៌មាន​នេះ បាន​ធ្វើឡើង​ក្នុង​ការប្រញាប់​បំផុត ដូច្នេះ យើង​មិន​បាន​បញ្ជាក់ អំពី​កាលបរិច្ឆេទ​នៃ​ការបញ្ចប់​នោះទេ​។ ប៉ុន្តែ​យើង​ក៏​ត្រូវ​រង់ចាំ ស្ថានភាព​នៅ​ទីក្រុង បាងកក វិល​ទៅ​រក​សន្តិភាព សុវត្ថិភាព និង​ត្រូវបាន​ធានា​ឡើងវិញ​ដូច​កាលពី​មុន ជាពិសេស​រង់ចាំ​ការប្រកាស​លុបចោល​នូវ​សេចក្តីប្រកាស​អាសន្នរ​បស់​ នាយករដ្ឋមន្ត្រី​ថៃ​៕

ដោយ : សេរី​ (ថ្ងៃទី 17 មេសា 2009) ក្នុង cambodiaonlinenews.com

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s