សម្ព័ន្ធខ្មែរ

អរគុណដែលបានចូលមកទីនេះ!

ភាព​ក្រីក្រ​នៅកម្ពុជា​​នឹង​កើន​ឡើង​​ ខែ​មេសា 17, 2009

Filed under: ពត៌មាន — សម្ព័ន្ធខ្មែរ @ 4:26 ព្រឹក
Tags: , ,

ធនាគារ​​ពិភព​លោកៈ ភាព​ក្រីក្រ​នៅកម្ពុជា​​នឹង​កើន​ឡើង​​ ខណៈពេល​​វិបត្តិ​កាន់តែ​ធ្ងន់​ធ្ងរ

vij2008003g0072

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៦ មករា ២០០៨៖ ប្រជាជន​គ្មាន​ទីជម្រក​ មក​រស់នៅ​ក្នុង​ផ្សារ​មួយ នៅ​រាជធានី
©ចន វីង/ Magnum

របាយ​​ការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ពិភព​លោក​ស្តី​ពី​សេដ្ឋកិច្ច​តំបន់​ អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ព្រមាន​ថា ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ី​ដែល​ទទួល​​រង​ផល​ ប៉ះពាល់​​ធ្ងន់​ធ្ងរ​​បំផុត​​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​។​ មុន​ដំបូង​ ​ធនាគារ​ពិភព​លោក​​​ធ្លាប់​​បាន​វាយ​តម្លៃ​​ថា​អត្រា​កំណើន​ផលិត​ផល​ក្នុង​ ស្រុក​សរុប​​កម្ពុជា​សម្រាប់​ឆ្នាំ​២០០៩ មាន​កំរិត​៤,៩% ​ហើយ​ស្ថាប័ន​នេះ​គឺជា​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​​ចុង​ក្រោយមួយ ដែល​នៅ​មិនទាន់​​​បាន​​ធ្វើ​​ការ​កែ​សម្រួល​ការ​ព្យាករណ៍​របស់​ខ្លួន។ ប៉ុន្តែ នៅ​ទីបំផុត ធនាគារ​នេះ​ក៏​បាន​ប្រកាស​អំពីការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​ ថា កំណើន​ផលិតផល​ក្នុង​ស្រុកសរុប​អាច​​នឹង​ធ្លាក់ចុះ​១% ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨ ដែល​ជា​ឆ្នាំ​មាន​​សកម្មភាព​សេដ្ឋកិច្ច​​​​យឺត​យ៉ាវ​នៅទូទាំង​ប្រទេស​។

ការ ​​ព្យាករណ៍​ថ្មីនេះ​មាន​លក្ខណៈ​អវិជ្ជមាន​ខ្លាំង​ជាង​ការ​ព្យាករណ៍​របស់​ អង្គការ​បញ្ញាវន្ត​សេដ្ឋកិច្ច(+១%) (Economist Intelligence Unit) និង​មូល​និធិ​រូបិយវត្ថុ​អន្តរ​ជាតិ (-០,៥%) ដែល​​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​វាយ​តម្លៃ​ជា​ការ​ព្យាករណ៍​បែប​ ទុទិដ្ឋិនិយម​។ រាជ​រដ្ឋាភិបាល​កម្ពុជា​​នៅ​តែ​រំពឹង​ថា​អត្រា​កំណើន​សេដ្ឋកិច្ច​នឹង​មាន​ កំរិត​៦%។

របាយ​ការណ៍​របស់​ធនាគារ​​ពិភព​លោក​ក៏​បាន​លើកឡើង​អំពី​ មូលហេតុ​ និង​ផល​ប៉ះពាល់​តែ​មួយ​​ដូចនឹង​​របាយការណ៍​របស់​មូល​និធិ​រូបិយ​វត្ថុ​ដែរ (ការពឹង​ផ្អែក​ខ្លាំង​ទៅលើ​សេដ្ឋកិច្ច​អាមេរិក និង​អឺរុប ដែលកំពុង​ធ្លាក់ចុះ , ការ​ធ្លាក់ចុះ​ការ​នាំចេញ​វិស័យ​រោង​ចក្រ​កាត់​ដេរ​, ការធ្លាក់ចុះ​ការ​វិនិយោគ​ទុន​បរទេស…)។ របាយការណ៍​បាន​គូស​បញ្ជាក់​ជាពិសេស​ថា ប្រសិន​​​ជា​ការ​ធ្លាក់ចុះ​នៅ​អូស​​បន្លាយ​ វា​នឹង​មាន​ផល​ប៉ះពាល់​ផ្ទាល់​មួយ​លើ​ភាព​ក្រីក្រ​នៃ​ប្រជាជន​​កម្ពុជា។​ «នៅ​ឆ្នាំ​២០០៩ ការ​រីក​ចម្រើន​ដែលប្រទេស​កម្ពុជា​សម្រេច​បាន​ តាម​​រយៈ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​សហសវត្សរ៍​ ជា​ពិសេស​ការ​កាត់​បន្ថយភាព​ក្រី​ក្រ អាច​នឹង​មាន​ការ​ធ្លាក់ចុះ​ខ្លះ»។

ប្រទេស ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​តំបន់​អាស៊ី ដែល​ប្រជាជន​ត្រូវ​ទទួល​​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ ធ្ងន់​ធ្ងរ​បំផុត​ រួម​ជាមួយ​ប្រទេស​ថៃ (-២,៧%) និង​ប្រទេស​ម៉ាឡេស៊ី (-១%) ។ ធនាគារ​ពិភព​លោក​ព្យាករណ៍ថា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​​នេះ​នឹង​ ជួប​ប្រទះ​ការ​កើន​ឡើង​ចំនួន​នៃភាព​​ក្រីក្រ។​ ផ្ទុយ​ទៅវិញ ប្រទេស​ជិត​ខាង​កម្ពុជា​ចំនួន​២ គឺ​ប្រទេស​ឡាវ (៥%) និង​ប្រទេស​វៀតណាម (៥,៥%) បែរ​ជា​មាន​កំណើន​​វិជ្ជមាន​។

ទោះយ៉ាង​ណា ធនាគារ​ពិភព​លោក​នៅតែ​បង្ហាញ​ក្តី​សង្ឃឹម​ថា ប្រទេស​កម្ពុជា​មាន​«សំណាញ់​សុវត្ថិភាព» ជា​ពិសេស​សំណាញ់​ចំណី​អាហារ ដោយសារ​សន្ទុះ​នៃ​វិស័យ​កសិកម្ម​ ដែលជា​សរសរគ្រឹះ​តែ​មួយ​គត់​ចំណោម​សរសរគ្រឹះ​សេដ្ឋកិច្ច​ទាំង៤ (​វិស័យ​កាត់​ដេរ សំណង់ និង​ទេសចរណ៍) ហើយ​កំណើន​វិស័យ​កសិកម្ម​អាច​នឹង​បន្ត… លើក​លែង​តែ​មាន​​គ្រោះ​ធម្មជាតិ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s