សម្ព័ន្ធខ្មែរ

អរគុណដែលបានចូលមកទីនេះ!

ភូមិវប្បធម៌កម្ពុជាៈ ផ្ទះពីសម័យមុន ខែ​មេសា 23, 2009

Filed under: សិល្បៈខ្មែរ — សម្ព័ន្ធខ្មែរ @ 2:01 ព្រឹក
Tags:

ភូមិខ្មែរ

kh_vil_big_01

kh_vil_big_02

kh_vil_big_03

kh_vil_big_04

ចុចត្រង់នេះដើម្បីមើលរូបជាច្រើនទៀត

 

សារមន្ទីរក្រមួននៅភូមិវប្បធម៌កម្ពុជា ខែ​មេសា 22, 2009

Filed under: សិល្បៈខ្មែរ — សម្ព័ន្ធខ្មែរ @ 3:44 ព្រឹក
Tags: ,

ប្រហែលជាប្រិយមិត្តយើងមួយចំនួនធំធ្លាប់បានទៅទស្សនាកំសាន្តនៅភូមិវប្បធម៌កម្ពុជារួចហើយ
រូបភាពខាងក្រោមនេះគឺជារូបថតនៅសារមន្ទីរក្រមួននៅទីនោះ មើលរូបភាពសិនចុះ បើចាប់អារម្មណ៍ចាំទៅមើលផ្ទាល់តាម៉ង។

16-apsara_sampeah_big

ចុចទីនេះដើម្បីមើលរូបជាច្រើនទៀត…

 

ប្រភពកំណើតនិងតួនាទីរបាំនៅកម្ពុជា ខែ​មេសា 19, 2009

Filed under: សិល្បៈខ្មែរ — សម្ព័ន្ធខ្មែរ @ 3:32 ព្រឹក
Tags: ,

b7e4adc0717d5a6b1a521318493a6e410

សិល្បៈរបាំរបស់ប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ត្រូវបានបែងចែកជា ៣ក្រុមឲ្យឈ្មោះខុសៗគ្នាទៅតាមលក្ខណៈពិសេសរបស់
ក្រុមរបាំនីមួយៗនោះគឺរបាំក្បាច់បុរាណខ្មែរ របាំប្រពៃណីនិងរបាំប្រជាប្រិយ ។

ផ្អែកលើការសរសេរបង្ហាញរបស់លោកពេជ្រ ទុំក្រវិល នៅក្នុងសៀវភៅ “របាំខ្មែរ” បានឲ្យដឹងថា របាំក៏ដូចជាល្ខោន តន្ត្រី ចម្រៀង កំណាព្យ
ចម្លាក់និងទម្រង់សិល្បៈដទៃទៀតទាំងអស់ដែរគឺសុទ្ធតែជាតម្រូវការរបស់ទាំងអស់ ។ ចាប់តាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់ ជីវិតខ្មែរត្រូវការ
សិល្បៈជាចាំបាច់ ពោលគឺចាប់តាំងពីពេលកើតជាទារកត្រូវការច្រៀងបំពេរពីម្តាយ…រហូតដល់ស្លាប់ក៏ត្រូវការសំឡេងស្មូតព្រះធម៌ជំនួសមក
វិញដែរ ។ សៀវភៅ “របាំខ្មែរ” បានសរសេរឲ្យដឹងទៀតថា ក្នុងជីវិតរស់នៅខ្មែរសុទ្ធតែមានសិល្បៈ ពោលគឺសូម្បីតែសម្ភារៈប្រើប្រាស់ប្រចាំ ថ្ងៃមានស៊ុមតែ ក្បាក់ វែកត្រឡោក ហិបស្លា អកកំបោរ…ជាដើមសុទ្ធតែមានឆ្លាក់ជាក្បាច់រចនាប្រកបដោយសិល្បៈយ៉ាងរស់រវើកហើយនៅ
ពេលស្លាប់ទៅវិញនោះសូម្បីតែក្តារម្ឈូសក៏មានរំលេចលម្អបន្ថែមដោយសិល្បៈប្រកបដោយក្បាច់រចនាយ៉ាងប្រណីតដែរ ។ ចំណែកឯរបាំវិញ ក៏មិនខុសគ្នាប៉ុន្មានពីទម្រង់សិល្បៈដទៃទៀតដែរ ព្រោះរបាំក៏ជាតម្រូវការរបស់ជីវិតខ្មែរដូចគ្នាដែរ ។

ជីវិតរស់នៅរបស់ប្រជាជនខ្មែរត្រូវការរបាំសម្រាប់ថ្វាយអារក្សអ្នកតា រាំបួងសួងដើម្បីសុំសេចក្តីសុខ សុំទឹកភ្លៀងសម្រាប់ធ្វើស្រៃចម្ការ
រាំបន់ស្រន់សុំឲ្យវត្ថុសក្តិសិទ្ធជួយបំបាត់ឧបទ្រពចង្រៃ រាំដើម្បីសុំសុខសប្បាយក្នុងពេលប្តូរភូមិមរស់នៅក្នុងភូមិថ្មី រហូតដល់រាំដើម្បីកៃ
កំសាន្តឬបំបាត់ការនឿយហត់ក្រោយពេលធ្វើពលកម្មនានាក្នុងជីវិតថែមទៀតផង ។

ជាទូទៅនៅប្រទេសកម្ពុជាយើងសង្កេតឃើញមានរបាំជាច្រើនដែលមានលក្ខណៈខុសៗគ្នាទាំងប្រភពកំណើត រូបភាព ពណ៌សម្បុរនិង
តួនាទីក្នុងសង្គមផងដែរ ។ យោងតាមការបង្ហាញពីសាស្ត្រាចារ្យនៃមហាវិទ្យាល័យនាដសាស្ត្រនិងតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទ
វិចិត្រសិល្បៈក្រុងភ្នំពេញបានឲ្យដឹងដែរថា ចំពោះសិល្បៈរបាំក្នុងប្រទេសកម្ពុជា មានរបាំខ្លះអាចមានប្រភពចេញមកពីសាសនាព្រាហ្មណ៍
រួចធ្វើដំណើរឆ្លងកាត់ដំណាក់កាលជាច្រើនមកដល់សម័យពុទ្ធសាសនាមហាយាន-ហីនយាន ជាប្រភេទសិល្បៈទេវៈដែលគេប៉ាន់ស្មាន
ថាជាស្នាដៃច្នៃប្រឌិតរបស់អ្នកប្រាជ្ញរាជបណ្ឌិត រួចក្រោយកមដិតជាប់ក្នុងពិធីនានានៃព្រះបរមរាជវាំង ។
ជាមួយគ្នានេះដែរក្នុងសៀវភៅ “របាំខ្មែរ” ក៏បានបង្ហាញឲ្យដឹងផងដែរថារបាំខ្លះមានប្រភពចេញមកពីជំនឿអារក្សអ្នកតា (ជំនឿខ្មែរដើម)
ហើយជារបាំត្រូវបានថែមបន្តគ្នាពីជំនាន់មួយទៅជំនាន់មួយដែលគេរាប់ថាជាមរតក “បន្តត្រកូល” របស់ជនជាតិខ្មែរនិងជនជាតិភាគតិច ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតាមតំបន់ខុសៗគ្នានិងមានទម្លាប់ខុសៗគ្នាខ្លះផងដែលអ្នកស្រាវជ្រាវជាច្រើនយល់ថា
ជាស្នាដៃច្នៃ ប្រឌិតដែលចេញមកពីប្រភពមហាជន ប្រជាពលរដ្ឋ អ្នកស្រែចម្ការ…។ ក្នុងនេះដែរក៏មានរបាំមួយប្រភេទទៀតដែលត្រូវបាន គេចាត់ទុកជារបាំដែលមានប្រជាប្រិយភាពធំធេងជាងគេនៅក្នុងប្រទេសកម្ពុជាទាំងមួលពោលគឺនៅទីកន្លែងណាក៏មានរបាំនេះដូចគ្នា ទាំងអស់ទោះជានៅទីក្រុងឬជនបទ តំបន់ភ្នំ វាលទំនាប និងតំបន់មាត់សមុទ្រក្តី…ហើយមានលក្ខណៈពិសេសមួយទៀតគឺប្រជាពលរដ្ឋ ទូទាំងប្រទេទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីចេះរាំរបាំនេះទាំងអស់គ្នា ។ តាមការសន្និដ្ឋានគេអះអាងថារបាំប្រភេទនេះមានតួនាទី សម្រាប់កែកំសាន្តនិងធ្វើឲ្យសប្បាយចិត្តបំបាត់នឿយហត់ពីពលកម្មនានាតែប៉ុណ្ណោះ ។

អាស្រ័យដោយប្រទេសកម្ពុជាជាប្រទេសដែលសម្បូរទៅដោយរបាំដែលមានប្រភេទខុសៗគ្នាដូចបានរៀបរាប់ខាងលើ ទើបរហូតមកដល់
បច្ចុប្បន្ននេះ ខ្មែរយើងមានការនិយមចែករបាំទាំងនោះជាបីក្រុមគឺ របាំបុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ របាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរ ។

(អត្ថបទ everyday.com.kh)

 

 
តាមដាន

Get every new post delivered to your Inbox.