កាលពីពេលថ្មីៗនេះខ្ញុំបានស្តាប់វិទ្យុអេហ្វអិម ពត៌មានពេលព្រឹកបាននិយាយថា មានយុវជនម្នាក់ឈ្លោះគ្នាជាមួយគូសង្សារតាមទូរស័ព្ទ
ហើយក្រោយមកក៏ធ្វើអត្តឃាតដោយចងកស្លាប់ ពីព្រោះតែមិនមានការចុះសម្រុងគ្នា ។ ពត៌មាននោះបញ្ជាក់ថា សេ្នហារបស់គេទាំង
ពីអ្នកនោះគឺស្នេហាតាមទូរស័ព្ទដែលមិនទាន់ដែលបានឃើញមុខគ្នាទាល់តែសោះ ។ ព្រះអើយមើលចុះ!
ដូចបងបឿនថាមែន ងប់នឹងស្រីចង្រៃមួយជាតិ ។ ហិហិហិ













បានស្ដាប់ដែរហ្នឹង ស្រីហ្នឹងពូកែមែនហ្ន
ប្រយ័ត្នខ្លួនទៅកុំចាញ់បោកស្រី!
បងបឿន មិនដឹងស្រីហ្នឹងពូកែ ឬប្រុសនោះគំនិតខ្លីទេ ណ ហិហិ
បងអគ្គលីបុត្រធ្លាប់ចាញ់បោកស្រីទេ?
សាហាវម្លេះ !
ពុំគួរឲ្យជឿសោះ!! មែនក៏អី?
ច្បាស់ជារឿងពិតហើយ
ងាប់ហើយ! ហើយចុះស្រីម្នាក់ហ្នឹង សម្ដីផ្អែមយ៉ាងណាទៅ បានជាបុរសម្នាក់នោះ លង់ខ្លួន ទាំងមិនទាន់នឹងបានឃើញមុខនាងផ្ទាល់ផង?
បងៗ ខ្ញុំលឺថាគេបានបូជាទូរស័ព្ទ និង ស៊ីមកាត ជាមួយសពយុវជនម្នាក់នោះ។ ខ្ញុំឆ្ងល់ម្តេចគាត់សំរេចចិត្តអញ្ចឹងណោះ ?
???????
មិនដឹងថាស្រីនោះមានទិចនិចនិយាយយ៉ាងម៉េចបានជាបុរសនោះលង់បែបនឹង។
ឬក៏មកពីបុរសនោះដាក់ចិត្តចំពោះស្នេហាគេខ្លាំងពេក ណ!
មើលតែរឿងចិនបុរាណទៅដឹងហើយ ស្រីម្នាក់អាចធ្វើឲ្យនគរមួយរលាយបាន គ្រាន់តែធ្វើឲ្យបុរសម្នាក់ស្លាប់រឿងអីស្រីធ្វើមិនបាន។
គេថា មេទ័ពដែលខ្លាំងពូកែ ក៏តែងតែចាញ់ស្ត្រី! សំដីស្រី ក្លិនស្រី រូបស្រី កាយវិការស្រី អាចជាអាវុធ ហើយក៏អាចជាថ្នាំពេទ្យដែរ ហាសហា៎!
ហេ Fidele សុភាសិតបុរាណបាននិយាយថា
«អ្នកក្លាហានមិនាចឆ្លងផុតដំណាក់ស្រីស្អាត!»
មិនដឹងថាត្រឹមត្រូវ!១០០%ទេហ្ន!
ព្រះអើយ! តើនារីម្នាក់នោះនិយាយដូចម្តេចទៅបានជាធ្វើឲ្យបុរសនោះសម្រេចចិត្តចងកសម្លាប់ខ្លួនដូច្នេះ? ហេតុអ្វីបុរសនេះគិតខ្លីម្លេះ? ចិត្តកូនប្រុសធ្វើអ្វីត្រូវចេះគិតវែងឆ្ងាយមិនគួរណាធ្វើយ៉ាងនេះសោះ វាធ្វើឲ្យអ័ព្វអោនកិត្តិយសបុរសអស់ហើយ។
ប្រហែលគេមានទិចនិចនិយាយបានល្អ ហើយផ្អែមទៀត ហិហិហិ