
ពេលដើរព្រៃបើបានឃើញបែបនេះមែន ខ្ញុំរត់ផាស់ក្រញ៉ាំហើយ ហិហិហិហិ
កាលពីពេលថ្មីៗនេះខ្ញុំបានស្តាប់វិទ្យុអេហ្វអិម ពត៌មានពេលព្រឹកបាននិយាយថា មានយុវជនម្នាក់ឈ្លោះគ្នាជាមួយគូសង្សារតាមទូរស័ព្ទ
ហើយក្រោយមកក៏ធ្វើអត្តឃាតដោយចងកស្លាប់ ពីព្រោះតែមិនមានការចុះសម្រុងគ្នា ។ ពត៌មាននោះបញ្ជាក់ថា សេ្នហារបស់គេទាំង
ពីអ្នកនោះគឺស្នេហាតាមទូរស័ព្ទដែលមិនទាន់ដែលបានឃើញមុខគ្នាទាល់តែសោះ ។ ព្រះអើយមើលចុះ!
ដូចបងបឿនថាមែន ងប់នឹងស្រីចង្រៃមួយជាតិ ។ ហិហិហិ

………………………………………………..

………………………………………………

……………………………………….

……………………………………..
Traditional Khmer Wedding until the present for Khmer people. There are a groom as a visitor, a bride, groom’s parents as visitors, bride’s parents, best men, master of ceremony, participants, ….We perform two time a day at 10h35-11h05 and 15h15-15h45 at the Millionaire house.

………………………………..

…………………………………………….

……………………………………………..

ខ្ញុំបានឃើញពត៌មាននិយាយអំពីការដាក់ឲ្យដេញថ្លៃស្បែកជើងសង្រែករបស់លោកតា ប៉ុល ពត ដែលការដេញថ្លៃនោះចាប់ផ្តើមពី៥០ ម៉ឺនដុល្លារឡើងទៅ។ តើអស់លោកយល់ថាមានអ្នកទិញដែរទេ? បើគេទិញតើគេទិញយកធ្វើអីដែរ?
ប្រហែលជាប្រិយមិត្តយើងមួយចំនួនធំធ្លាប់បានទៅទស្សនាកំសាន្តនៅភូមិវប្បធម៌កម្ពុជារួចហើយ
រូបភាពខាងក្រោមនេះគឺជារូបថតនៅសារមន្ទីរក្រមួននៅទីនោះ មើលរូបភាពសិនចុះ បើចាប់អារម្មណ៍ចាំទៅមើលផ្ទាល់តាម៉ង។

ដោយ សាន សុវិទ្យ
2009-04-21
លោក ញ៉ែម អេន អតីតអ្នកថតរូបនៅគុកទួលស្លែងបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងដាក់ឲ្យគេដេញថ្លៃនូវស្បែកជើងសង្រែករបស់មេខ្មែរក្រហម ប៉ុល ពត ព្រមទាំងប្រដាប់ថតរូបដែលលោកប្រើក្នុងការថតរូបអ្នកទោសក្នុងគុក ទួលស្លែងនិងថតពិធីផ្លូវការសំខាន់ៗរបស់របបខ្មែរក្រហម។
លោក ញ៉ែម អេន ដែលបច្ចុប្បន្នជាអភិបាលរងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ការដេញថ្លៃនេះនឹងចាប់ផ្តើមពី៥០ម៉ឺនដុល្លារឡើងទៅ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា ការដេញថ្លៃនឹងធ្វើនៅទីណាឬនៅពេលណានៅឡើយទេ។
ស្បែកជើងសង្រែករបស់ ប៉ុល ពត ដែលបានទទួលអនិច្ចកម្មកាលពីឆ្នាំ១៩៩៨ធ្វើអំពីកៅស៊ូកង់ឡាន រីឯប្រដាប់ថតរូបមួយផលិតនៅប្រទេសអាល្លឺម៉ង់ មួយទៀតនៅជប៉ុន។
លោក ញ៉ែម អេន សង្ឃឹមថា ប្រាក់ចំណូលដែលនឹងបានពីការដេញថ្លៃនេះលោកនឹងយកទៅសាងសារមន្ទីរ មួយសម្រាប់តាំងបង្ហាញរូបថតនិងវត្ថុផ្សេងៗពីសម័យខ្មែរក្រហម រួមទាំងបង្គន់របស់ ប៉ុល ពត ផង៕
គេហទំព៌រអាស៊ីសេរី
ដោយ សុផល មុន្នី
2009-04-20
អាជ្ញាធរ ប៉ូលិសខេត្តបន្ទាយមានជ័យកំពុងរិះរកយុទ្ធវិធីដើម្បីប្រមូលអ្នកញៀន ថ្នាំចំនួន២០នាក់ដាក់ចូលក្នុងមណ្ឌលកែប្រែវិញ បន្ទាប់ពីក្រុមអ្នកញៀនគ្រឿងញៀនទាំងនោះបាននាំគ្នាសំរុកហែករបង ចេញពីមណ្ឌលកែប្រែកាលពីថ្ងៃទី១៣ ខែមេសា។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍នាព្រឹកថ្ងៃច័ន្ទ ទី២០ ខែមេសា ថា ៖ «ឥឡូវ ហ្នឹងយើងកំពុងប្រជុំដើម្បីពិភាក្សារកវិធានការណាដើម្បីទៅប្រមែ ប្រមូលបងប្អូននោះត្រឡប់មកវិញ ព្រោះយើងមានបញ្ជីមានឈ្មោះនិងស្រុកកំណើតរបស់គាត់អស់ហើយ»។
កាលពីល្ងាចថ្ងៃទី១៣ ខែមេសា មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ អ្នកសេពគ្រឿងញៀន២០នាក់នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតក្នុងឃុំទឹកថ្លា ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំគ្នាសំរុកហែករបងមណ្ឌលចេញ។
ចុងភៅនៅក្នុងមណ្ឌលឈ្មោះ សារិ សារ៉ូ អាយុ៦២ឆ្នាំ បានរៀបរាប់ពីសកម្មភាពអ្នកគេចចេញពីមណ្ឌលយ៉ាងដូច្នេះថា ៖ «វា រត់ចេញ ប៉ូលិសចាំមុខទ្វារបើកចេញ… ដល់វាចេញមកបានវារុញច្រានទ្វារ ធាក់ទ្វារ ចាប់ច្របាច់កប៉ូលិស រត់បណ្តោយ រត់បែកសំពោងបណ្ដោយ… ប៉ូលិសម្នាក់ឯង»។
លោក ផ្លុង ឃាន ប្រធានមណ្ឌលជីវិតថ្មីភ្នំបាក់មិនអាចសុំការបញ្ជាក់ជុំវិញបញ្ហា ខាងលើនេះបានទេ ប៉ុន្តែតាមប្រសាសន៍លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន គឺស្នងការដ្ឋាននគរបាលខេត្តបានដាក់កម្លាំងប៉ូលិស១៥នាក់ចែកវេន គ្នាយាមការពារនៅគ្រានោះ។
លោកបន្តថា ក្រុមអ្នកញៀនថ្នាំ៣០នាក់បានមកនៅក្នុងមណ្ឌលកែប្រែអស់រយៈពេល៦ ទៅ៧ខែហើយ ហើយថាការនាំគ្នារត់ចេញនេះទំនងជាដោយសារតែពួកគេចង់ចូលរួម កម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
អ្នករត់ចេញពីមណ្ឌលម្នាក់បានថ្លែងឲ្យដឹងតាមទូរស័ព្ទថា មូលហេតុដែលពួកគេនាំគ្នាសំរុកចាកចេញដោយសារពួកគេមិនអាចទ្រំានឹង អំពើទារុណកម្មនៅទីនោះបាន ៖ «គេវ៉ៃពេក ពេលយើងចូលទៅគេវ៉ៃប្រហែល១៥ដំបង អត់ដឹង! ចូលទៅគេថាបង់ពន្ធ ចូលទៅគេវ៉ៃ។ ខ្ញុំចូលបាន៧ខែជាងហើយ ថ្ងៃណាទៅគេយកទៅចងក្នុងបង្គន់ វ៉ៃក្នុងបង្គន់ យើងសន្លប់ ចាក់ទឹក…»។
មណ្ឌលជីវិតថ្មីភ្នំបាក់គឺជាមណ្ឌលអប់រំកែប្រែមួយរបស់ រដ្ឋាភិបាលក្នុងចំណោមមណ្ឌល១៤កន្លែងក្នុងប្រទេសកម្ពុជា ហើយថាមណ្ឌលកែប្រែខាងលើកន្លងមកក៏ធ្លាប់មានអ្នករត់ចេញជា ញឹកញាប់ដែរ ប៉ុន្តែមិនមានចំនួនច្រើនដូចលើកនេះទេ។
យោងតាមប្រសាសន៍ លោក ម៉ឹក ដារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺថាមានអ្នកញៀនថ្នាំទូទាំងប្រទេសកម្ពុជាចំនួន៦៥០០នាក់ ហើយក្នុងមណ្ឌលកែប្រែទាំង១៤មណ្ឌលអាចទទួលបានចំនួនអ្នកញៀនថ្នាំ បានតែ១២០០ទៅ១៣០០នាក់ប៉ុណ្ណោះ៕
RFA

សិល្បៈរបាំរបស់ប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ត្រូវបានបែងចែកជា ៣ក្រុមឲ្យឈ្មោះខុសៗគ្នាទៅតាមលក្ខណៈពិសេសរបស់
ក្រុមរបាំនីមួយៗនោះគឺរបាំក្បាច់បុរាណខ្មែរ របាំប្រពៃណីនិងរបាំប្រជាប្រិយ ។
ផ្អែកលើការសរសេរបង្ហាញរបស់លោកពេជ្រ ទុំក្រវិល នៅក្នុងសៀវភៅ “របាំខ្មែរ” បានឲ្យដឹងថា របាំក៏ដូចជាល្ខោន តន្ត្រី ចម្រៀង កំណាព្យ
ចម្លាក់និងទម្រង់សិល្បៈដទៃទៀតទាំងអស់ដែរគឺសុទ្ធតែជាតម្រូវការរបស់ទាំងអស់ ។ ចាប់តាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់ ជីវិតខ្មែរត្រូវការ
សិល្បៈជាចាំបាច់ ពោលគឺចាប់តាំងពីពេលកើតជាទារកត្រូវការច្រៀងបំពេរពីម្តាយ…រហូតដល់ស្លាប់ក៏ត្រូវការសំឡេងស្មូតព្រះធម៌ជំនួសមក
វិញដែរ ។ សៀវភៅ “របាំខ្មែរ” បានសរសេរឲ្យដឹងទៀតថា ក្នុងជីវិតរស់នៅខ្មែរសុទ្ធតែមានសិល្បៈ ពោលគឺសូម្បីតែសម្ភារៈប្រើប្រាស់ប្រចាំ ថ្ងៃមានស៊ុមតែ ក្បាក់ វែកត្រឡោក ហិបស្លា អកកំបោរ…ជាដើមសុទ្ធតែមានឆ្លាក់ជាក្បាច់រចនាប្រកបដោយសិល្បៈយ៉ាងរស់រវើកហើយនៅ
ពេលស្លាប់ទៅវិញនោះសូម្បីតែក្តារម្ឈូសក៏មានរំលេចលម្អបន្ថែមដោយសិល្បៈប្រកបដោយក្បាច់រចនាយ៉ាងប្រណីតដែរ ។ ចំណែកឯរបាំវិញ ក៏មិនខុសគ្នាប៉ុន្មានពីទម្រង់សិល្បៈដទៃទៀតដែរ ព្រោះរបាំក៏ជាតម្រូវការរបស់ជីវិតខ្មែរដូចគ្នាដែរ ។
ជីវិតរស់នៅរបស់ប្រជាជនខ្មែរត្រូវការរបាំសម្រាប់ថ្វាយអារក្សអ្នកតា រាំបួងសួងដើម្បីសុំសេចក្តីសុខ សុំទឹកភ្លៀងសម្រាប់ធ្វើស្រៃចម្ការ
រាំបន់ស្រន់សុំឲ្យវត្ថុសក្តិសិទ្ធជួយបំបាត់ឧបទ្រពចង្រៃ រាំដើម្បីសុំសុខសប្បាយក្នុងពេលប្តូរភូមិមរស់នៅក្នុងភូមិថ្មី រហូតដល់រាំដើម្បីកៃ
កំសាន្តឬបំបាត់ការនឿយហត់ក្រោយពេលធ្វើពលកម្មនានាក្នុងជីវិតថែមទៀតផង ។
ជាទូទៅនៅប្រទេសកម្ពុជាយើងសង្កេតឃើញមានរបាំជាច្រើនដែលមានលក្ខណៈខុសៗគ្នាទាំងប្រភពកំណើត រូបភាព ពណ៌សម្បុរនិង
តួនាទីក្នុងសង្គមផងដែរ ។ យោងតាមការបង្ហាញពីសាស្ត្រាចារ្យនៃមហាវិទ្យាល័យនាដសាស្ត្រនិងតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទ
វិចិត្រសិល្បៈក្រុងភ្នំពេញបានឲ្យដឹងដែរថា ចំពោះសិល្បៈរបាំក្នុងប្រទេសកម្ពុជា មានរបាំខ្លះអាចមានប្រភពចេញមកពីសាសនាព្រាហ្មណ៍
រួចធ្វើដំណើរឆ្លងកាត់ដំណាក់កាលជាច្រើនមកដល់សម័យពុទ្ធសាសនាមហាយាន-ហីនយាន ជាប្រភេទសិល្បៈទេវៈដែលគេប៉ាន់ស្មាន
ថាជាស្នាដៃច្នៃប្រឌិតរបស់អ្នកប្រាជ្ញរាជបណ្ឌិត រួចក្រោយកមដិតជាប់ក្នុងពិធីនានានៃព្រះបរមរាជវាំង ។
ជាមួយគ្នានេះដែរក្នុងសៀវភៅ “របាំខ្មែរ” ក៏បានបង្ហាញឲ្យដឹងផងដែរថារបាំខ្លះមានប្រភពចេញមកពីជំនឿអារក្សអ្នកតា (ជំនឿខ្មែរដើម)
ហើយជារបាំត្រូវបានថែមបន្តគ្នាពីជំនាន់មួយទៅជំនាន់មួយដែលគេរាប់ថាជាមរតក “បន្តត្រកូល” របស់ជនជាតិខ្មែរនិងជនជាតិភាគតិច ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតាមតំបន់ខុសៗគ្នានិងមានទម្លាប់ខុសៗគ្នាខ្លះផងដែលអ្នកស្រាវជ្រាវជាច្រើនយល់ថា
ជាស្នាដៃច្នៃ ប្រឌិតដែលចេញមកពីប្រភពមហាជន ប្រជាពលរដ្ឋ អ្នកស្រែចម្ការ…។ ក្នុងនេះដែរក៏មានរបាំមួយប្រភេទទៀតដែលត្រូវបាន គេចាត់ទុកជារបាំដែលមានប្រជាប្រិយភាពធំធេងជាងគេនៅក្នុងប្រទេសកម្ពុជាទាំងមួលពោលគឺនៅទីកន្លែងណាក៏មានរបាំនេះដូចគ្នា ទាំងអស់ទោះជានៅទីក្រុងឬជនបទ តំបន់ភ្នំ វាលទំនាប និងតំបន់មាត់សមុទ្រក្តី…ហើយមានលក្ខណៈពិសេសមួយទៀតគឺប្រជាពលរដ្ឋ ទូទាំងប្រទេទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីចេះរាំរបាំនេះទាំងអស់គ្នា ។ តាមការសន្និដ្ឋានគេអះអាងថារបាំប្រភេទនេះមានតួនាទី សម្រាប់កែកំសាន្តនិងធ្វើឲ្យសប្បាយចិត្តបំបាត់នឿយហត់ពីពលកម្មនានាតែប៉ុណ្ណោះ ។
អាស្រ័យដោយប្រទេសកម្ពុជាជាប្រទេសដែលសម្បូរទៅដោយរបាំដែលមានប្រភេទខុសៗគ្នាដូចបានរៀបរាប់ខាងលើ ទើបរហូតមកដល់
បច្ចុប្បន្ននេះ ខ្មែរយើងមានការនិយមចែករបាំទាំងនោះជាបីក្រុមគឺ របាំបុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ របាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរ ។
(អត្ថបទ everyday.com.kh)
ភ្នំពេញ: នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វិចាជីវ៉ា (Abhsit Vejjajiva) បានលើកពេលមក បំពេញទស្សនកិច្ចនៅកម្ពុជា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ខែមេសានេះ ដោយសារតែសភាពការណ៍ នៅទីក្រុងបាងកក មានភាពតានតឹង និងធ្លាក់ចុះទៅក្នុងការប្រកាសអាសន្នមួយមិនមានការកំណត់ពេល ច្បាស់លាស់នោះ។ ជាមួយគ្នានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់ប្រ ជាពលរដ្ឋកម្ពុជាទាំងអស់ កុំធ្វើដំណើរទៅកាន់ទីក្រុងបាងកក និងតំបន់ទីក្រុងជុំវិញទីក្រុងបាងកក ប្រទេសសៀម ដោយមូលហេតុតំបន់ទាំងនោះ កំពុងស្ថិតក្នុងភាពពុំមានសុវត្ថិភាព។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បាននិយាយថានៅព្រឹកថ្ងៃទី១៧ខែមេសានេះថា លោកនាយករដ្ឋមន្ត្រីថៃ បាន លើកពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨មេសា។
សេចក្តីបញ្ជាក់នេះ លោកកុយ គួង បាននិយាយយោងទៅលើកំណត់ទូតរបស់ស្ថានទូតថៃប្រចាំ នៅទីក្រុងភ្នំពេញ ដែលបានផ្ញើចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងពេល បុណ្យចូលឆ្នាំខ្មែរ។
ទាក់ទងទៅនឹងមូលហេតុនៃការលើកពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកគួងបាននិយាយ ថា ក្នុងកំណត់ទូតរបស់ស្ថានទូតថៃមិនមានបញ្ជាក់អំពីមូលហេតុឡើយ តែគេគ្រាន់តែសំដែងនូវការសោកស្តាយ និងសន្យាកំណត់ពេលវេលាជាមួយគ្នានៅពេលក្រោយ។ ទោះជាយ៉ាងណា លោកបានវាយតម្លៃថា ការលើកពេលនេះ គឺវាស្របពេលគ្នាទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រីថៃ បានប្រកាសភាពអាសន្ននៅទី ក្រុងបាងកក ដោយសារតែសភាពការណ៍ដ៏តានតឹង និងការប្រឈមរវាងក្រុមថៃអាវក្រហម ជាមួយក្រុម ថៃអាវលឿង។
ជាមួយគ្នានេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្តីប្រកាស ព័ត៌មានមួយ កាលពីថ្ងៃទី១៣ខែមេសាកន្លងមកនេះ ដោយអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំ ធ្វើដំណើរទៅកាន់ទីក្រុងបាងកក និងតំបន់ទីក្រុងជុំវិញទីក្រុងបាងកក ដោយមូលហេតុតំបន់ទាំងនោះ កំពុងស្ថិតក្នុងភាពពុំមានសុវត្ថិភាព។ បើប្រជាពលរដ្ឋកម្ពុជាណា ដែលកំពុងស្ថិតនៅកន្លែងកើតហេតុហើយ មានបញ្ហា សូមទាក់ទងជាមួយស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក តាមលេខទូរស័ព្ទៈ១)លោកសេង លីណា(លេខាទី១) (៦៦)៨៦៦ ៤៩០ ៩៧០ និង២)លោកសូរ ប៊ុណ្ណា(លេខាទី២) (៦៦)៨៥១ ១៣៤ ៧៧៩។
លោកគួង បានបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មាននេះ បានធ្វើឡើងក្នុងការប្រញាប់បំផុត ដូច្នេះ យើងមិនបានបញ្ជាក់ អំពីកាលបរិច្ឆេទនៃការបញ្ចប់នោះទេ។ ប៉ុន្តែយើងក៏ត្រូវរង់ចាំ ស្ថានភាពនៅទីក្រុង បាងកក វិលទៅរកសន្តិភាព សុវត្ថិភាព និងត្រូវបានធានាឡើងវិញដូចកាលពីមុន ជាពិសេសរង់ចាំការប្រកាសលុបចោលនូវសេចក្តីប្រកាសអាសន្នរបស់ នាយករដ្ឋមន្ត្រីថៃ៕
ដោយ : សេរី (ថ្ងៃទី 17 មេសា 2009) ក្នុង cambodiaonlinenews.com
អ្នករួមមតិថ្មីៗ